ព័ត៌មានជាតិ

ស្លាប់ម្នាក់ទៀតហើយ

តាកែវ: នៅថ្ងៃទី២ ខែកញ្ញាឆ្នាំ២០១៩ វេលាម៉ោង៧និង៥៥នាទីយប់ នៅចន្លោះគីឡូម៉ែត 90 91ថិតនៅភូមិត្រពាំលើក ឃុំប្រាំបីមុំ មានករណីគ្រោះថ្នាក់ ចរាចរណ៍រវៀងម៉ូតូម៉ាកWiner ព៌ណខៀវលាយសគ្មានស្លាកលេខ និងរថយន្តដឹកទំនិញធន់ធំមិនស្គាល់អត្តសញ្ញាណ ទិសដៅស្របគ្នា មកដល់កន្លែងកើតហេតុខាងលើ ម៉ូតូបានប៉ះផ្នែកខាងក្រោយរថយន្តបណ្តាលឲ្យដួលរងរបួសស្លាប់នៅកន្លែងកើតហេតុ(មានមួកសុវត្ថិភាព)រួចបើករថយន្តគេចខ្លួនបាត់។
ជនរងគ្រោះឈ្មោះ ពេជ ទ្រា ភេទ ប្រុស អាយុ២០ឆ្នាំ ទីលំនៅ ភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ សាកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់