ព័ត៌មានជាតិ

គរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកមេសាងម្នាក់រងរបួសបន្ទាប់ពី…

ព្រៃវែង: គ្រោះថ្នាក់ចរារណ៍រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យរងរបួសមនុស្សម្នាក់ ដែលបើកបរបញ្ច្រាសទិសគ្នាពីកើតទៅលិច ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៤ និង០០នាទី នៅចំណុចលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិវាំង ឃុំជីផុច មេសាង ខេត្តព្រៃវែង។
អ្នកបើកបររថយន្ត ឈ្មោះ ឆោម ណុច ភេទប្រុសអាយុ ៤៩ឆ្នាំ នៅភូមិត្បែង ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
ចំណែករថយន្តម៉ាក សាំយ៉ុង ពណ៏ ស ស្លាកលេខ ស្វាយរៀង 2A 2318 បើកពីកើតមកលិច លុះមកដល់ចំណុចកើតហេតុបានបត់ឆេ្វង ពេលនោះ មានឈ្មោះ ឃឹម សំអ៊ន ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរជានគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកមេសាង បើកបរម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅ ស្លាកលេខ ព្រៃវែង 1I 9752 ជិះមកពីទិសខាងលិច លុះមកដល់កន្លែងកើតហេតុ បានបុកនិងរថយន្តកំពុងបត់ ឆេ្វង បណ្តាលឲ្យអ្នកបើកបរម៉ូតូ រងរបួសខ្ទង់ច្រមុះ និងគ្រិចស្មាខាងឆ្វេង។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជួនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកមេសាង រីឯរថយន្តនិងម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានគរបាលស្រុកមេសាងដើម្បីបំពេញនិតិវិធី៕

 

មតិយោបល់