ព័ត៌មានជាតិ

រថយន្តតូរីសបើកបុកពីក្រោយរថយន្តធំ បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសធ្ងន់

កណ្តាល: នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២៧-២៨ ភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញមានរថយន្តតូរីសមួយគ្រឿង ពណ៍បៃតងចាស់ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-2006 បើកបរក្នុងទិសដៅពីត្បូង ទៅជើង បើកបរដោយឈ្មោះ យ៉ែម គឹមហួន ភេទប្រុស អាយុ ៥៦ឆ្នាំ មានទីលំនៅភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល(រងរបួសធ្ងន់)មានអ្នករួមដំណើរម្នាក់ឈ្មោះ មុំ ណាត ភេទស្រី អាយុ ៤៩ឆ្នាំ មានទីលំនៅជាមួយគ្នា (ត្រូវជាប្រពន្ធស្លាប់នៅនឹងកន្លែងកើតហេតុ)។ បានបុកចំពីក្រោយរថយន្តធំដែលមិនស្គាល់អត្តសញ្ញាណបានបើករត់បាត់។

ក្រោយពេលកើតហេតុអ្នករងរបួស ត្រូវបានដឹកបញ្ចូនទៅមន្ទីពេទ្យបង្អែកស្រុក រីឯសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាង ត្រូវបានកម្លាំងប៉ុស្ដិ៍សហការជាមួយកម្លាំងជំនាញយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក៕

មតិយោបល់