ភ្នំពេញៈ ករណីអំពើលួច ម៉ូតូសណ្តោងរ៉ឺម៉ក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ថ្ងៃទី៣ ខែកញ្ញា ២០១៩ ចំណុចមុខបន្ទប់ជួល ក្រុម៥ ស្ថិតក្នុងភូមិប៉ប្រ៉កខាងត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង ៥និង៣០នាទីព្រឹក។
ជនសង្ស័យឈ្មោះ យេន សុភ័ក្រ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរធ្វើសំណង់ និងស្នាក់នៅបន្ទប់ជួល ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ជិន ស៊ីនួន ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរតំឡើង និងតុបតែងរោងការ ស្នាក់នៅផ្ទះលេខ២២៣ ស្ថិតក្នុងភូមិភូមិប៉ប្រកត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សម្ភារៈដែលរឹបអូសបានវិញមាន៖ ដែកវែងមួយដើម និងម៉ូតូសណ្តោងកង់បីមួយ។
បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនមកកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់