ភ្នំពេញៈ ម៉ូតូមួយគ្រឿងបើកបរដោយមន្ត្រីអាវុធហត្ថម្នាក់ស្រាប់តែជិះចូលចូលទៅ មិនដឹងថាផ្លូវចាក់ខ្សាច់ ផុសកង់មុខ ខ្ទាតបោកនឹងថ្នល់ បែកឈាមពេញមុខសន្លប់ស្ដូក កាលពីវេលាម៉ោង០៨និង៥០នាទីយប់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចខាង មុខ អាជ្ញាធរទន្លេសាប តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ មន្ត្រីអាវុធហត្ថ ខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GW-9228 បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុមិនដឹងថាផ្លូវត្រូវគេចាក់ខ្សាច់ ស្រាប់តែជិះចូលខ្សាច់នោះ បណ្ដាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់ បែកឈាមពេញមុខសន្លប់ស្ដូក ហើយត្រូវបានអ្នកឃើញហេតុការណ៍ផ្ទាល់មានប្រុសមានស្រី មកជួយសង្គ្រោះបឋម និងរាយការណ៍ប្រាប់សមត្ថកិច្ចល្បាតប៉ុស្តិ៍ចាក់អង្រែក្រោមចុះមកដល់កន្លែងកើតហេតុ ។
គាប់ជួនមានបងប្អូនរបស់ជនរងគ្រោះ ទាក់ទងទូរស័ព្ទមក ទើបសមត្ថកិច្ចប្រាប់ឲ្យប្រញាប់មកកន្លែងកើតហេតុ ហើយដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។
បច្ចុប្បន្នក្រោយពេលកើតហេតុម៉ូតូរបស់ជនរងគ្រោះត្រូវបានកម្លាំងល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម យកទៅរក្សាទុកនៅប៉ុស្តិ៍បណ្ដោះអាសន្នសិនដើម្បីរងចាំ សាច់ញាតិ យកឯកសារពាក់ព័ន្ធមកបញ្ជាក់ រួចប្រគល់ជូនវិញ៕
មតិយោបល់