ព័ត៌មានជាតិ

វាយប្លន់ទាំងថ្ងៃត្រង់បុរសអ្នករត់ម៉ូតូកង់បីឥណ្ឌា ត្រូវជនសង្ស័យយកកាំបិតអារ.ក នៅខណ្ឌសែនសុខ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិជ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ
មានករណីបុរសម្នាក់ជាជនសង្ស័យបានហៅ កង់បីឥណ្ឌា ជិះស្រាប់តែដល់ពាក់កណ្ដាលផ្លូវ ក៏ធ្វើសកម្មភាពយកកាំបិតភ្ជុងកប្លន់ ម្ចាស់ម៉ូតូកង់បីឥណ្ឌា
បានទូរស័ព្ទចំនួន ២គ្រឿង ក៏រត់ត្រូវប្រជាពលរដ្ឋចាប់បាន ក៏ស្វាគមន៍ម្នាក់មួយដៃមួយជើង រួចរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ ដើម្បីបញ្ជូនជនសង្ស័យ
ចាត់ការតាមនីតិវិធីច្បាប់។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនពេលក្រោយ៕

មតិយោបល់