សៀមរាបៈ កម្លាំងនគរបាលស្រុកប្រាសាទបាគង បានចុះល្បាតតាមភូមិសាស្ត្រខ្លួន ដោយឃាត់រថយន្តកូរ៉េ ១គ្រឿង និងជនសង្ស័យចំនួន ៥ ពាក់ព័ន្ធនឹងករណីលួចគោ ក្នុងភូមិស្ទឹង ធ្វើដំណើរទ្បើងតាមផ្លូវជាតិលេខ៦ ឆ្ពោះទៅទិសខាងលិច។
រថយន្តខាងលើ ពណ៌ស ចំណុះបីតោនកន្លះ ពាក់ស្លាកលេខភ្នំពេញ 3C-1555 មានអ្នកជិះ៤ នាក់ ដឹកគោចំនួន ៣ក្បាល ឆ្លងចំនួន០៣ក្បាលកាត់តាមផ្លូវ។
ជនសង្ស័យទាំង០៤នាក់នេះ រួមមាន ៖
១. ឈ្មោះ ឆន ចាន់រ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិដើមរកា ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់
២. ឈ្មោះ ម៉ម ចាន់ថា ភេទប្រុស អាយុ៣៧ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិចេកចាវ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់
៣. ឈ្មោះ ឌីសៅរ៉ាន់ ភេទប្រុស អាយុ៣២ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិកណ្ដុរស ឃុំបងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ និង
៤. ឈ្មោះកុក លីសារ ភេទប្រុស អាយុ២០ឆ្នាំ សញ្ជាតិខ្មែរ ជាម្ចាស់ឡាន នៅភូមិចំការតាពង ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
ក្រោយឃាត់ខ្លួនសង្ស័យខាងលើ បន្ទាប់សួរនាំរួច សមត្ថកិច្ច បានឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ គា តូ ភេទប្រុស អាយុ៣៩វឆ្នាំ នៅភូមិដូនំ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឆន ចាន់រ៉ា បានសារភាពថា ខ្លួនធ្លាប់ធ្វើសកម្មភាពលួច ក្នុងខេត្តសៀមរាបចំនួន០៤លើក ក្នុងនោះនៅស្រុកពួក ចំនួន០១លើក និង នៅស្រុកប្រាសាទបាគង ចំនួន០៣លើក ខណៈអ្នកទាំង០៣ផ្សេងទៀត ក៏ធ្លាប់បានធ្វើសកម្មភាពលួចដែរ ហើយរាល់សកម្មលួច មានការបញ្ជាផ្ទាល់ពីឈ្មោះ ឈ្មោះ គា តូ។
បច្ចុប្បន្នសមត្ថកិច្ច បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង០៥ នាក់ ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនិតិវិធី៕
មតិយោបល់