កោះកុងៈ នៅវេលាម៉ោង ១និង០០នាទីយប់ នាថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា មាន ជនសង្ស័យ ម្នាក់ បានវាយបំ ផ្លាញ ទ្រព្យសម្បត្តិ របស់ អ្នក ដទៃ ដោយវាយ រថយន្ត និងបំរុងធ្វើសកម្មភាពដុតចោល តែត្រូវ សមត្ថកិច្ច ស្រុកមណ្ឌលសីមា បានធ្វើ ការឃាត់ខ្លួន ទាន់ពេល ។
ជនសង្ស័យ មានឈ្មោះ នឹត ខេមរិន្ទ ភេទប្រុស អាយុ ៣៨ ឆ្នាំ មានទីលំនៅ ភូមិ /ឃុំកើតហេតុខាងលើ (ធ្វើ តេស្ត ទឹក នោម មានប្រើប្រាស់ សារធាតុ ញៀន ) បានវាយកំទេចរថយន្ត របស់ប្រជាពលរដ្ឋ ឈ្មោះ ម៉េង ហ៊ួរ ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅ ភូមិ /ឃុំកើតហេតុខាងលើ បណ្តាលឲ្យរងការខូចខាត ។
បច្ចុប្បន្ន ករណីនេះ កម្លាំងជំនាញយើង រៀបចំ សំណុំរឿង ចាត់ ការ តាម និតិវិធី ច្បាប់៕
មតិយោបល់