ព្រះសីហនុៈ នៅវេលាម៉ោង១៤និង២០នាទីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចអ៊ុងម៉ុង តំបន់ វារីអគ្គិសនីគីរីរម្យ១ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានករណីបុរសម្នាក់ ពុលផ្សិត បណ្តាលឲ្យស្លាប់។
សាកសពបុរសខាងលើឈ្មោះ ពុធ សុខា ហៅតា លូទូ ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
ក្រោយពីជំនាញនគរបាលស្រុកកំពង់សីលា បានធ្វើការកោសល្យវិច័យ បានបញ្ជាក់ថា សពពិតជាបានស្លាប់ ដោយសារពុលផ្សិតប្រាកដមែន រួចក៏ប្រគល់ជូនគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី នៅវត្តឧត្តមមុនីវង្សកំពង់សីលា៕
មតិយោបល់