ព័ត៌មានជាតិ

ផ្អើលពេញហ្វេសប៊ុកប៉ូលិសគំរាមសម្លាប់ប៉ូលិស នៅខណ្ឌឫស្សីកែវ

ភ្នំពេញៈ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ មានករណីប៉ូលិសគំរាមសម្លាប់ប៉ូលិស ខណៈពេលកម្លាំងអធិការដ្ឋានខណ្ឌឬស្សីកែវបានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នឹងជាតិស្រវឹងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ មុខវិទ្យាល័យឬស្សីកែវ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

អ្នកគំរាមឈ្មោះ ចាន់ ពៅ ជាអធិការរងខណ្ឌឬស្សីកែវទទួលផ្នែក សេនាធិការ។
ជនរងគ្រោះឈ្មោះ លី រ៉ូហ្សាត ជាអធិការរងនាយផ្នែកចរាចរណ៍ខណ្ឌឬស្សីកែវ។

ដំណើររឿង៖ នៅយប់ថ្ងៃហេតុបន្ទាប់ពីអនុវត្ដន៍បានប្រហែលជា កន្លះម៉ោង កម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ បានពិនិត្យឃើញអ្នកមានជាតិស្រវឹងលើសកម្រិតចំនួន ៣នាក់ ដែលជាអ្នកបើកម៉ូតូ
ក្នុងនោះមានម្នាក់មិនបានសហការផ្លុំឧបករណ៍វាស់ជាតិអាកុល ក្រុមកម្លាំងសមត្ថកិច្ចក៏បានធ្វើការបញ្ជូនទៅស្នងការ ដើម្បីចាត់ការតាមផ្លូវច្បាប់
មួយសន្ទុះក្រោយមក ស្រាប់តែលោក ចាន់ ពៅ អធិការរងបានទូរស័ព្ទមកលោកនាយផ្នែកដោយបញ្ជាឲ្យដោះលែងមនុស្សម្នាក់ ដែលមានជាតិស្រវឹងលើស ក៏ប៉ុន្ដែលោកនាយផ្នែកបានប្រាប់ទៅវិញថា៖ គាត់គ្មានសិទ្ធដោះលែងទេគាត់គ្រាន់តែជានាយផ្នែក ហើយក៏ឲ្យលោកអធិការរូបនោះទូរស័ព្ទទៅលោកអធិការងទទួលផ្នែកចរាចរណ៍ ដែលកំពុងដឹកនាំលោកអធិការរងរូបនោះ ក៏បានបិតទូរស័ព្ទទាំងខឹងយ៉ាងខ្លាំង។ មួយសន្ទុះក្រោយមកទៀត ស្រាប់តែឃើញបុរសម្នាក់ដែលមានជាតិស្រវឹងលើសម្នាក់ក្នុងចំណោម៣នាក់ ដែលកម្លាំសមត្ថកិច្ចបញ្ជូនទៅស្នងការនោះត្រឡប់មកវិញ។

បន្ទាប់មកលោកអធិការរងរូបនោះបានផ្ញើរសារសម្លេងគំរាមសម្លាប់ជាច្រើនដង មកលោកនាយផ្នែកធ្វើឲ្យលោកនាយផ្នែកមានការភិតភ័យយ៉ាងខ្លាំង
លោកនាយផ្នែកដែលជាជនរងគ្រោះសំណូមពរឲ្យថ្នាក់ដឹកនាំជួយរកយុទ្ធត្តិធម៌ជូនរូបគាត់ផង ព្រោះអធិការរងរូបនោះគំរាមសម្លាប់រូបគាត់ឲ្យស្លាប់ចោលប្រពន្ធចោលកូន៕

មតិយោបល់