ភ្នំពេញៈ បុរសជាប្តីម្នាក់នាំស្រីស្នេហ៍ចូលដេកក្នុងផ្ទះសំណាក់ក៏ត្រូវបានប្រពន្ធតាមទាន់និងប្តឹងសមត្ថកិច្ចនិងអជ្ញាធរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង០០នាទីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងផ្ទះសំណាក់«ស្រែខ្មែរ»ខាងក្រោយវិទ្យាល័យជាស៊ីមសន្ធរម៉ុក នៅតាមបណ្ដោយផ្លូវ១៣៨ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមព័ត៌មានមានបានឲ្យដឹងថាមុនបែកការដល់ប្រពន្ធដឹងតាមទាន់នេះគឺរយៈការភ្ជាប់ប្រព័ន្ធGPSក្នុងដែលពួកគេជិះម៉ូតូមក។ បុរសនាំស្រីស្នេហ៍មកផ្ទះសំណាក់ខាងលើនេះគឺមិនបានបញ្ចញអត្តសញ្ញាណ
ឡើយ។
បើតាមស្ត្រីជាប្រពន្ធមានឈ្មោះ ម៉ូលីកា បានឲ្យដឹងដែថារូបគាត់នឹងប្តីបានរៀបការជាប្តីប្រពន្ធរយៈពេលប្រមាណ១០ឆ្នាំមកហើយដោយបានកូន៣នាក់។
កន្លងមកប្តីរបស់គាត់តែងតែលួចមានស្រីក្រៅទុកឲ្យគាត់ជាប្រពន្ធទឹកភ្នែកនិងមកដល់ផ្ទះតែងមករករឿងបង្កទំនាស់ក្នុងគ្រួសារទៀត។ប្រភពដដែលបានបន្តទៀតថាមិនតែប៉ុណ្ណោះប្តីគាត់មានទំនាក់ទំនង់ស្នេហាលួចលាក់ជាមួយនារីដែលជាកូនចៅបុគ្គលិករបស់ខ្លួនបានណាត់គ្នានាំមកដេកផ្ទះសំណាក់។ហើយតាមរយៈប្រព័ន្ធGPSភ្ជាប់នឹងម៉ូតូទើបរូបគាត់តាមទាន់ប្តីមកដល់ផ្ទះសំណាក់ស្រែខ្មែរនេះ។
តាមព័ត៌មានបានដឹងទៀតថានៅថ្ងៃកើតហេតុនោះបានបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅអន្តរាគមន៍ព្រោះខ្លាចមានអំពើហិង្សាប៉ុន្តែបុរសជាប្តីនិងស្រីស្នេហ៍នាំទៅកាន់សាលាសង្កាត់ដើម្បីដោះស្រាយ៕
មតិយោបល់