ព័ត៌មានជាតិ

សង្វេគណាស់! កូនយំឱបសពឪពុក ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ នៅផ្លូវជាតិលេខ៦

កំពង់ធំ: នៅវេលាម៉ោង៨និង៥៥នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ លើដងផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ២០២.២០៣ ភូមិក្រសាំង(ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូចំនួន០២គ្រឿង ឈប់ជាយផ្លូវ បណ្ដាលឲ្យស្លាប់០២នាក់ (ស្រី០១នាក់)ខូចខាតម៉ូតូ០២គ្រឿង រថយន្ត០១គ្រឿង ។

ករណីនេះបង្កឡើងដោយរថយន្តម៉ាក MITSUBISHI PAJEROSPORT ពណ៌ស ផ្លាកលេខបន្ទាយមានជ័យ 2B.8881 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ
ម៉ូតូជនរងគ្រោះម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ហៃ មី ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរទិញស្រូវ រស់នៅភូមិក្រសាំង(ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (ស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ធំ) (មិនពាក់មួកសុវត្ថិភាព) ។ ចំណែកម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាវេវ ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយជនរងគ្រោះឈ្មោះ ដែក សុផាត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិក្រសាំង (ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ (ស្លាប់នៅនឹងកន្លែងកើតហេតុ) (មិនពាក់មួកសុវត្ថិភាព) ។

មូលហេតុ ៖ បង្កឡើងដោយរថយន្តបើកបរក្នុងស្ថានភាពងងុយដេក ហើយរេចង្កូតទៅខាងឆ្វេងដៃ បណ្តាលឲ្យបុកម៉ូតូ ដែលឈប់លើជាយផ្លូវក្នុងទិសដៅបញ្ច្រាសគ្នា ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ។ សាកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់