ព័ត៌មានជាតិ

លោក ចាន់ ពៅ អធិការរងខណ្ឌឬស្សីកែវ ត្រូវបានផ្អាកពីការងារជាបណ្តោះអាសន្ន

ភ្នំពេញៈ ករណីទំនាស់នេះត្រូវបានធ្វើការសម្របសម្រួលរវាងភាគីទាំងពីររួចហើយនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ប៉ុន្តែទោះជាយ៉ាងណា ដោយទទួលបានបទបញ្ជាដោយផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំអោយក្រុមប្រឹក្សាវិន័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការកោះហៅភាគីជម្លោះទាំង២អោយចូលខ្លួនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការពន្យល់បកស្រាយលើករណីដែលបានកើតឡើងនេះ

លោក ចាន់ ពៅ អធិការរងខណ្ឌឬស្សីកែវ បានសារភាពថា លោកពិតជាបានផ្ញើរសារសំលេងទៅគំរាមនាយផ្នែក លោក លី រ៉ូហ្សាត ពិតប្រាកដមែន ដោយសារមូលហេតុខឹងខ្លាំងពេក

ឆ្លងតាមចម្លើយសារភាព និងភស្តុតាងជាក់ស្តែង ក្រុមប្រឹក្សាវិន័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចដាក់វិន័យជាលើកទីមួយដល់លោកអធិការរងដែលមានកំហុស ដោយការផ្អាកការងារបណ្តោះអាសន្នអោយមកបង្ហាញខ្លួនជាប្រចាំនៅការិយាល័យបុគ្គលិកជារៀងរាល់ម៉ោងការងារ

ជាជំហ៊ានបន្ទាប់ បើនៅតែប្រព្រឹត្តិកំហុសទៀត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបន្តចាត់ការតាមនិតិវិធីច្បាប់៕

 

មតិយោបល់