ភ្នំពេញៈ យុវជនស្រីប្រុស៣នាក់ ជិះម៉ូតូស៊ុយសាគីឡែតមួយគ្រឿង ទើបតែចេញពីក្លឹបរាំលេងកំសាន្តបំណងទៅផ្ទះតែក៏ត្រូវជនសង្ស័យមួយក្រុមជិះម៉ូតូ២គ្រឿង មកធ្វើសកម្មភាពវាយប្លន់យកម៉ូតូមិនបានសម្រេចបណ្តាលឲ្យរងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ត្រង់ចំណុចខាងក្រោមស្ពានអាកាសផ្សារដីហ៊ុយ តាមបណ្តោយផ្លូវហាណូយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ បើតាមសម្តីពីជនរងគ្រោះប្រុសស្រីទាំង៣នាក់សូមមិនបញ្ចេញឈ្មោះថាឲ្យដឹងថា នៅមុនពេលកើតហេតុពួកគេបានចូលទៅរាំលេងកំសាន្តនៅក្លឹបហ្គោលឡាញ់ ដោយមិនមានការឈ្លោះប្រកែកជាមួយអ្នកណានោះទេ។ លុះដល់វេលាកើតហេតុពួកគេទាំង៣នាក់បានចេញពីក្លឹបកំសាន្តខាងលើបំរុងជិះត្រឡប់ទៅផ្ទះវិញនៅម្តុំជម្ពូវ័ន ដោយបានជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយស័រគីឡែត ពណ៌ស បិតតែមពណ៌ទឹកប្រាក់…
មតិយោបល់