កណ្តាលៈ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣០នាទីព្រឹក មានកម្មកររោងចក្របានដួលសន្លប់ជាបន្តបន្ទាប់ ត្រង់ចំណុចរោងចក្រកាត់ដេរសម្លៀកបំពាក់ គ្រីស្តាល់ម៉ាទីន (ទី០៨) ស្ថិតក្នុងភូមិវិហារជើង ឃុំវិហារសួគ៌ ស្រុកខ្សច់កណ្តាល។
ចំនួនកម្មករសរុប ៤៩៦៣នាក់ ស្រី ៤២១០នាក់ កម្មករដែលដួល សន្លប់សរុប ៣៥នាក់ ប្រុស ០នាក់
មានផ្ទៃពោះ ០នាក់ កំពុងនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល។
ក្រៅពីសន្លប់ពួកគាត់បាននាំគ្នាចេញទៅផ្ទះអស់ហើយ បើតាមសមត្ថកិច្ចបានឱ្យដឹងថា បណ្តាលមកពីធំក្លិនឆ្ងៀមម៉ូទ័រ៕
មតិយោបល់