ព័ត៌មានជាតិ

ទឹកជំនន់លិច ៦ភូមិ និងផ្លូវឆ្លងកាត់ពីកាត់ពីស្រុកត្បូងឃ្មុំ ទៅស្រុកក្រូចឆ្មារ មិនអាចចរាចរណ៍បានទេ

ត្បូងឃ្មុំៈ​​​​​ ស្ថានភាពទឹកទន្លេមេគង្គបានជន់លិចផ្លូវបេតុង និងភូមិឋានប្រជាពលរដ្ឋនៅក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មកដល់រសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ទឹកទន្លេមេគង្គបានជន់លិចផ្លូវបេតុងមានប្រវែងប្រមាណជាង ២គីឡូម៉ែត្រ ជម្រៅពី០,៥ម៉ែត្រ ទៅ០,៨ម៉ែត្រ មិនអាចធ្វើចរាចរណ៍ឆ្លងកាត់ពីស្រុកត្បូងឃ្មុំ ទៅស្រុកក្រូចឆ្មារ បានទេនិងលិចភូមិឋានប្រជាពលរដ្ឋចំនួន ០៦ភូមិនៅក្នុងឃុំទន្លេបិទ ឃុំជីរោទិ៍ទី១ និងឃុំបឹងព្រួល ប្រមាណជាពី ៣០% ទៅ៦០% តាមភូមិនីមួយៗ៕

មតិយោបល់