ភ្នំពេញៈ (ព័ត៌មានបឋម) នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវ២៨៦ សង្កាត់អូឡាំពិក ខណ្ឌចំការមន មានករណីជនជាតិវៀតណាម មួយក្រុមមានគ្នា៣នាក់ (ប្រុសទាំងអស់) សង្ស័យប្រើសារធាតុញៀនហួសកម្រិត បានរត់ចូលផ្ទះលក់ថ្នំាពេទ្យមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើល។
មូលហេតុយ៉ាងណានោះ នៅមិនទាន់ដឹងនោះទេ។
ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចបានចុះទៅធ្វើការឡោមព័ទ្ធ ចាប់វាយខ្នោះជនជាតិវៀតណាមទាំង៣នាក់ រួចបញ្ជូនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់អូឡាំពិក ដើម្បីសួរនាំ និងចាត់ការតាមនិតិវិធី៕
មតិយោបល់