ភ្នំពេញៈ នៅវេលាម៉ោង ១០និង០០នាទីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ចំណុចផ្លូវលំ ក្រុមទី៧ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ មានករណីប៉ុនប៉ងធ្វើឃាតដោយលេបថ្នាំ និងមានគម្រោង ចងកសម្លាប់ខ្លួន មិនបានសម្រេច។
ជនរងគ្រោះឈ្មោះ ម៉ាប់ អាយុ ៥៥ឆ្នាំ មុខរបរ នៅផ្ទះ។
មូលហេតុ៖ មានវិបាតផ្លូវចិត្ត (ប្រពន្ធ កូនចុះចោល) អស់រយះពេលបីថ្ងៃ។
ដំណើររឿង៖ នៅក្នុងហេតុការណ៍នេះ ប្រជាពលរដ្ឋរបាយការណ៍ ជូនលោកចៅសង្កាត់ បានឱ្យកម្លាំងសមត្ថកិច្ច និងសង្កាត់ ភូមិ ក្រុមការងារ សង្គ្រោះបឋមប្រចាំ នៅក្នុងមូលដ្ឋាន ចុះទៅពិនិត្យមើលកន្លែងកើតហេតុឃើញថា ក្នុងបន្ទប់ជួលជនរងគ្រោះ មានចាក់សោររបង ចាក់ កាលឹសពីក្នុងបន្ទប់។ កម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន សហការជាមួយម្ចាស់ផ្ទះគោះសោ ដើម្បីពិនិត្យមើលឃើញថា គាត់នៅមានជីវិត ហៅរថយន្ត សង្គ្រោះដឹកយកទៅព្យាបាលមន្ទីរពេទ្យសួគ៌ា៕
មតិយោបល់