ត្បូងឃ្មុំៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យ៉ាងហោចណាស់ មនុស្សប្រុសស្រី ក្មេងចាស់ ចំនួន៤នាក់ ក្នុងគ្រួសារបានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្តបុកគ្នា នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
សូមបញ្ជាក់ថា នៅវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃអាទិត្យទី៤ ខែធ្នូ ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ១១ ចន្លោះគីឡូម៉ែត្រលេខ៧៦-៧៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅចំណុចភូមិ៥៤ ឃុំទួលសូភី ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ រវាងម៉ូតូនិងរថយន្ត បណ្តាលអោយមនុសស្លាប់៤នាក់ ក្នុងនោះមានស្រី២នាក់ និង របួសធ្ងន់ កុមារី១នាក់ ។
តាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះរួមមាន៖
ទី១-ឈ្មោះ រឿន រីន ភេទប្រុស អាយុ៣៨ឆ្នាំ ជា(ប្តី) ជនជាតិខ្មែរ (ស្លាប់ភ្លាមៗ &ពាក់មួកសុវត្ថិភាព)
ទី២-ឈ្មោះ គិន ស៊ីនូ អាយុ៣៦ ឆ្នាំ ជា(ប្រពន្ធ) ជនជាតិខ្មែរ រស់នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ស្លាប់ភ្លាមៗ &ពាក់មួកសុវត្ថិភាព) ។ ទី៣-កូនឈ្មោះ រឿន ស៊ីណេត ភេទស្រី អាយុ១០ឆ្នាំ (ស្លាប់ភ្លាមៗ &ឥតពាក់មួកសុវត្ថិភាព)
ទី៤-កូនឈ្មោះ រឿន លីហេង ភេទប្រុស អាយុ៦ឆ្នាំ(ស្លាប់ភ្លាមៗ &ឥតពាក់មួកសុវត្ថិភាព) ។ទី៥-កូនឈ្មោះ រឿន សុខណៃ ភេទស្រី អាយុ២ឆ្នាំ (របួសធ្ងន់) ។
សមត្ថកិច្ចបានបន្តថា ក្នុង១គ្រួសារទាំង៥នាក់ រស់នៅភូមិមេលោង ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង ។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់បងប្អូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកឯកុមារ អាយុ២ ឆ្នាំ បានជួយយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ៕
មតិយោបល់