ព័ត៌មានជាតិ

វាយគេរួចរត់គេចខ្លួន នឹងស្មានថាលេងអី ចុងក្រោយជាប់ខ្នោះសមត្ថកិច្ច

ត្បូងឃ្មុំៈ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ជនសង្ស័យម្នាក់ ត្រូវបាន កម្លាំងជំនាញនៃអធិការដ្ឋានននគរបាលស្រុកពញាក្រែក ឃាត់ខ្លួន
ពីបទបង្ករបួសស្នាមដោយចេតនា បានប្រព្រឹត្តថ្ងៃទី១៨ ខែវិច្ឆិកា
ឆ្នាំ២០១៦ ត្រង់ចំណុចត្រពាំងទន្សោង ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ តាមដីកា លេខ៧៥៥៩ចុះថ្ងៃ ទី១២ ខែធ្នូ ឆ្នាំ២០១៦ ចេញដោយលោកអ៊ុ ចាន់ថុល ចៅ ក្រមស៊ើមសួរ នៃសាលាដំបូងខេត្តកំពង់ចាម។

ជនជាប់ចោទឈ្មោះ ធឿន ថៃ ភេទ ប្រុស អាយុ១៨ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិ តាហៀវក្រោម ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង រួចបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធី៕

មតិយោបល់