ព័ត៌មានជាតិ

អាសូរណាស់! រថយន្តបែនបុកម៉ូតូ ២នាក់ប្ដីប្រពន្ធ ផ្ទុបនឹងរថយន្ត១គ្រឿងទៀត បណ្ដាលឲ្យប្ដីស្លាប់យ៉ាងអាណោចអធ័ម

កណ្តាល: នៅថ្ងៃទី ០៥ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២០និង២៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ ស្ថិតលើកំណាត់ផ្លូវជាតិលេខ៤ មុខភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ចន្លោះបង្គោល គីឡូម៉ែត្រលេខ៣០-៣១។

រថយន្ដបង្កម៉ាក ហ៊ីណូ ពណ៍ខៀវពាក់ស្លាកលេខ ភ្នំពេញ 3B-3162 ប្រភេទបែនអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ ធ្វើដំណើរពីកើត ទៅលិច លុះបើកមកដល់ចំណុចកើតខាងលើ បានបុកម៉ូតូពីក្រោយ០១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1R-2754 បើកបរដោយឈ្មោះ នួន សម្បត្តិ ភេទប្រុស អាយុ ៣៥ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិចំកាrរដ្ឋ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឌុបប្រពន្ធឈ្មោះ ឯម ស្រី អាយុ ៣០ឆ្នាំ មានទីលំនៅជាមួយប្ដី(របួសស្រាល) ដែលបើកទិសដៅស្របគ្នា ម៉ូតូមានមួកមានកញ្ចក់ ត្រូវបានរថយន្ដខាងលើ បុកពីក្រោយរុញផ្ទុបទៅរថយន្ដ០១គ្រឿង ដែលនៅខាងមុខមិនដឹងម៉ាកមិនដឹងស្លាកកលេខរត់គេចបាត់។

មូលហេតុ៖ បណ្តាលមកពីអ្នកបើកបររថយន្ដបង្កមានល្បឿនលឿនក្នុងទីប្រជុំជន ខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើងតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីកន្លែងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់