ព័ត៌មានជាតិ

អាសូរណាស់! ក្មេងម្នាក់ស្លាប់និងម្នាក់សង្រ្គោះបន្ទាន់បន្ទាប់ពី…

កំពង់ឆ្នាំង: នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១ និង៣០នាទី មានកើតករណីកុមារលង់ទឹក២នាក់ នៅចំណុចទំនប់តាមៀវ ភូមិសារាយអណ្តែត ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កុមាររងគ្រោះទាំង២មានឈ្មោះ៖
១) ជុ វីរ: ភេទប្រុស អាយុ៧ ឆ្នាំ (ស្លាប់)
២) ជុ លីន ភេទស្រី អាយុ៦ ឆ្នាំ (កំពុងសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុក)។
ក្មេងទាំងពីរខាងលើមានឪពុកឈ្មោះ ទុំ រីម ម្តាយឈ្មោះ ណឹ ម៉ា រស់នៅភូមិសារាយអណ្ដែត ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ កុមារទាំងពីរខាងលើដែលលង់ទឹកនេះគឺ នៅពេលដែលម្តាយឪពុកមិននៅផ្ទះ បន្ទាប់មកក្មេងទាំងពីរនាក់បងប្អូនបានមកឃ្វៀលគោនៅចំណុចកើតហេតុខាងលើ ហើយបានចុះលេងទឹកបឹងបណ្តាលឲ្យលង់ស្លាប់០១ នាក់ប្រុស និងរងគ្រោះ០១ នាក់ស្រី៕

 

មតិយោបល់