ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់លង់ទឹកស្លាប់ភ្លាមៗនៅឃុំអំពិលតាពក មូលហេតុ…

ត្បូងឃ្មុំ: នៅថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០១៩ វេលាម៉ោង៩និង០០នាទី មានករណីក្មេងលង់ ទឹក ស្លាប់ កើតឡើងត្រង់ចំណុចខាងជើងទំនប់ទួលតាលាប់(ទឹកឡើងពីបឹង)ស្ថិតភូមិទួល តាលាប់ ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

កុមាររងគ្រោះឈ្មោះខំ ប៊ុនណេង ភេទប្រុស អាយុ៥ឆ្នាំ ជាកូនរបស់ឈ្មោះខំ ប៊ុនណាអាយុ៣៥ឆ្នាំម្តាយឈ្មោះសនអាយុ២៧ឆ្នាំទីលំនៅភូមិឃុំកើតហេតុខាងលើ ទៅលេងទឹក ទំនប់ចំណុចខាងលើ ត្រូវបានលង់ទឹកស្លាប់តែម្ដង ។
ក្រោយពីបានទទួលព័ត៌មានរួចភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុកអូរាំងឳ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអំពិល តាពកចុះដល់កន្លែងកើតហេតុធ្វើការស្រាវ ជ្រាវ ពិនិត្យសាកសព ពិតជាបានស្លាប់ដោយ សារលង់ទឹកប្រាកដមែន ពុំមានពាក់ពន្ធ័បទល្មើសព្រហ្មទណ្ឌឡើយ៕

 

មតិយោបល់