ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យប៉ុនប៉ងកាច់សោករម៉ូតូ២នាក់

ភ្នំពេញៈ នគរបាលខណ្ឌឬស្សីកែវបង្ក្រាបជាក់ស្តែងករណីប៉ុនប៉ងលួចកាច់សោករម៉ូតូឃាត់ខ្លួនជនសង្ស័យបាន២នាក់កាលពវេលាម៉ោង០០និង៣៥នាទីរំលងអធ្រាត្រ ថ្ងៃទី០៨ ខែ០៩ ឆ្នាំ២០១៩ ចំណុចផ្លូវខាងសារិន ក្រុមទី៧ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ។

សមត្ថកិច្ចឲ្យដឹងថា កំលាំងល្បាតសហប៉ុស្តិ៍បានឃាត់មុខសញ្ញាពីរនាក់ពាក់ព័ន្ធករណីប៉ុនប៉ងលួចកាច់ករម៉ូតូចំនួន២នាក់
១ឈ្មោះហៀង បញ្ញា ហៅញ៉ាញ់ ហៅតឿ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះជួលផ្លូវជាតិលេខ៥ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន)
២ឈ្មោះគឹម វាសនា ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅផ្ទះជួលផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១
ខណ្ឌឬស្សីកែវ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។

សម្ភារៈដកហូតរួមមាន
១ ដែកសំប៉ែតកែឆ្នៃសំរាប់កាច់សោករម៉ូតូ ពីរដើម
២ សោខ្សៀលេខ៨មួយដើម
៣ម៉ូតូមួយគ្រឿងសំរាប់ជិះធ្វើសកម្មភាព ម៉ាកវីវ៉ា ព៌ណខ្មៅ
ពាក់ស្លាកលេខកំពង់ធំ១D១៤៩០

ជនសង្ស័យត្រូវបាននាំយកមកប៉ុស្តិ៍ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តទៅតាមនីតិវិធី៕

មតិយោបល់