ព័ត៌មានជាតិ

រថយន្តនីសាន់ទិញថ្មីមិនទាន់ដាក់ស្លាក់លេខបេីកបុកបង្គោលភ្លេីងបំភ្លឺផ្លូវរលំមួយដេីមបាក់ដៃមនុស្សម្នាក់

ភ្នំពេញ: រថយន្តនីសាន់ទិញថ្មីមិនទាន់ដាក់ស្លាក់លេខផងបេីកបុកបង្គោលភ្លេីងបំភ្លឺផ្លូវរលំមួយដេីមបាក់ដៃមនុស្សអ្នករួមដំណេីរម្នាក់។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី ៧ខែកញ្ញា ឆ្នាំ ២០១៩ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានី ភ្នំពេញ ។
រថយន្តម៉ាកនីសាន់ខាងលេីមិនមានស្លាកលេខឡេីយព្រោះទេីបតែទិញបេីកដោយបុរសម្នាក់ហេីយអ្នករួមដំណេីរជាបុរសម្នាក់បានបាក់ដៃម្ខាង្រូវបានបញ្ជូនទៅមន្ទីពេទ្យរីឯតៃកុងបានរត់គេចខ្លួនបា ត់ពីកន្លែងកេីតហេតុ។
តាមសមត្ថកិច្ចឲ្យដឹងថានៅមុនពេលកេីតហេតុរថយន្តខាងលេីបានបេីកពីត្បូងទៅជេីងហេីយមកដល់ចំណុចកេីតហេតុមិនដឹងមានបញ្ហាអ្វីក៏រេចង្កូតមកស្តាំដៃឡេីងខឿនទ្រូងផ្លូវទៅបុកបង្គោលភ្លេីងបំភ្លឺនិងដេីមឈេីបណ្តាលឲ្យរលំដួលរៀបដល់ដីហេីយអ្នករួមដំណេីរជាបុរសម្នាក់បានបាក់ដៃម្ខាងរថយន្តខូចខាតរីឯអ្នកបេីកបរបានគេចខ្លួនបាត់។
ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានបនទៅដល់ទាក់ទងជំនាញវាស់វែងយករថយន្តទៅក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដោះស្រាយជាក្រោយ៕

មតិយោបល់