ព័ត៌មានជាតិ

ម៉ូតូ០២គ្រឿងបុកគ្នារបួសធ្ងន់ស្រាល០៣នាក់

កណ្តាល: កើតហេតុថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០១៩ វេលាម៉ោង១១និង២០ នាទីនៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ៣២-៣៣ចំណុច ភូមិវត្តថ្មី ឃុំព្រែកដំបងស្រុកមុខកំពូល ខេត្តកណ្ដាល ។

តាមសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុខាងលើ មាន ម៉ូតូមួយគ្រឿង ម៉ាកនិច(NEX)ពណ៌សខ្មៅ ពាក់ផ្លាកលេខកណ្ដាល១AB៧១៨២ បើកបរដោយឈ្មោះសៀន ឆេង អ៊ីភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សមានទីលំនៅភូមិវត្តថ្មីឃុំព្រែកដំបងស្រុកមុខកំពូលខេត្តកណ្ដាល មានរួមដំណើរ០២
នាក់:១ឈ្មោះភឿន សុភ័ណ្ឌ ភេទស្រីអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សមានទីលំនៅភូមិសាមគ្គីឃុំព្រែកដំបងស្រុកមុខកំពូលខេត្តកណ្ដាល។
២ ឈ្មោះវ៉ាត ភារ៉ុង ភេទស្រីអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិជាមួយគ្នា។
ដែលធ្វើដំណើរពីត្បូង ទៅជើង លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេង ស្របពេលនោះក៍មានម៉ូតូមួយគ្រឿងម៉ាកហុងដា C.B.R 250 ពណ៍ស+ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ ១HO ៩២៣៧ បើកបរដោយឈ្មោះឡុន ឡុច ភេទប្រុសអាយុ៣២ឆ្នាំ មានទីលំនៅភូមិថ្មីឃុំដងក្ដាស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ដែលធ្វើដំណើរពីត្បូងទៅជើង(ពីភ្នំពេញទៅកំពង់ចាម)ហើយបានមកបុកម៉ូតូនិចដែលបត់ឆ្វេងខាងលើ បណ្តាលឲ្យរបួសធ្ងន់ដល់អ្នកបើកបរម៉ូតូនិចនិងអ្នករួមដំណើរម៉ូតូនិចទាំងពីនាក់ ចំណែកអ្នកបើកបរម៉ូតូC.B.R របួសស្រាល អ្នករបួសទាំងអស់បានបញ្ជូលទៅព្យាបាលនៅមន្ទីពេទ្យភ្នំពេញ។
ក្រោយពីទទួលព័ត៌មានកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការវាស់វែងនិង យកម៉ូតូទាំងពីមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។
តាមសេចក្ដីសន្និដ្ឋានរបស់សមត្ថកិច្ចថា អ្នកបើកបរម៉ូតូនិចបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ថ រីឯម៉ូតូហុងដាCBR បើកបរលឿន៕

មតិយោបល់