ព័ត៌មានជាតិ

ខឹងអនាគតឪពុកម្តាយក្មេកទារលុយថ្លៃទឹកដោះយកកាំបិតខ្វែវកាប់ប្រហាស្លាប់ទាំពីរនាក់ប្តីប្រពន្ធ

តាកែវៈ កាលពីថ្ងៃទី០៧ ខែ កញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ២១និង00 នាទីនៅចំណុចភូមិ ព្រៃតាឡូយ ឃុំ ត្រពាំងក្រញូង ស្រុក ត្រាំកក់ ខេត្ដ តាកែវ មានករណីឃាតកម្មមួយបង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះ យឹម វ៉ាន់ដា ភេទ ប្រុស អាយុ ២៩ ឆ្នាំមានទីកន្លែងកំណើតភូមិ វាលម្អម ឃុំ ថ្មី ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀង បច្ចុប្បន្នមកស្នាក់នៅភូមិឃុំកើតហេតុខាងលើត្រូវជាគូរដណ្ដឹងកូន របស់សាកសពប្រដាប់ដោយកាំបិតខ្វែវបានកាប់ទៅលើឈ្មោះ សេង គ្រុត ភេទ ប្រុសអាយុ ៦០ឆ្នាំនិង ប្រពន្ធឈ្មោះ សេង អ៊ុ អាយុ ៥៥ឆ្នាំ ម្នាក់ៗត្រូវជាច្រើនកាំបិត ចំក ចំមុខ និង ស្មាពីក្រោយបណ្តាលឲ្យស្លាប់ភ្លាមៗទាំងពីរនាក់រួចអូសទៅទុកចោលក្នុងស្រែខាងជើងផ្ទះចម្ងាយ ៤៥ ម៉ែត្រ ។សមត្ថកិច្ចឲ្យដឹងថាមូលហេតុដោយខឹងឈ្មោះ សេង គ្រុត និងឈ្មោះ សេង អ៊ុ ជាឪពុកម្តាយទាលុយថ្លៃទឹកដោះ។
ក្រោយកើតហេតុរួចនៅព្រឹកថ្ងៃទី ០៨ កញ្ញាឆ្នាំ២០១៩ ម៉ោង ៧និង00នាទីបានឃាត់ខ្លួនជនសង្ស័យឈ្មោះ យឹម វ៉ាន់ដា បាននៅនឹងកន្លែងកើតហេតុ យកមកសាកសួរកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់