ព័ត៌មានជាតិ

ធ្លាប់មានទំនាស់ជាមួយគ្នា ជនសង្ស័យម្នាក់យកដុំឥដ្ឋគប់ជនរងគ្រោះ បណ្តាលឲ្យរយះក្បាលរងរបួសធ្ងន់

កណ្តាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០២២ មានករណីហិង្សាដោយចេតនា នៅចំណុចតាមផ្លូវមុខផ្ទះជនសង្ស័យ ភូមិក្បាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ផូន សុខុម ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅភូមិកណ្តាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកសិករ (រងរបួសក្បាលនិងថ្ងាស) ។

ជនសង្ស័យឈ្មោះ សឿន វុត្ថថា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិក្បាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។

វត្ថុតាងចាប់យក៖ បំណែកឥដ្ឋប្រហោងចំនួន៥ដុំ ។

មុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យ ធ្លាប់មានទំនាស់ជាមួយគ្នា ។ លុះដល់ថ្ងៃកើតហេតុខាងលើ ពេលជនសង្ស័យជិះកង់ត្រឡប់មកពីលេងបាល់វិញ បានជួបជនរងគ្រោះនៅលើទូកដ ហើយបានឌឺដងដាក់គ្នា បន្ទាប់មកជនសង្ស័យបានជិះកង់មកផ្ទះ ភ្លាមនោះជនរងគ្រោះក៏ជិះម៉ូតូតាមពីក្រោយលុះជិះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យបានយកដុំឥដ្ឋប្រហោងគប់ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសរយះក្បាលនិងថ្ងាស រួចជនសង្ស័យបានរត់គេចខ្លួនបាត់ទៅ ។

រហូតដលថ្ងៃទី២៩ ខែឆ្នាំដដែលជនរងគ្រោះ បានប្តឹងសមត្ថកិច្ចប៉ុស្តិ៍កោះអន្លង់ចិនចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បានរួមទាំងវត្ថុតាងយកទៅសាកសួរនៅប៉ុស្តិ៍ រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់