ស្ទឹងត្រែងៈ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែង មានករណីឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់បុរសម្នាក់ ស្លាប់ភ្លាមៗ ក្នុងបន្ទប់ ដែលត្រូវទឹកភ្លៀងជន់លិច។
ជនរងគ្រោះឈ្មោះ ប៊ិ សុដែន មានមុខងារជាមន្ត្រីធ្វើការ ក្នុងមន្ទីផែនការខេត្តស្ទឹងត្រែង រស់នៅក្នុងភូមិកើតហេតុខាងលើ។
ដំណើររឿង៖ នៅវេលាថ្ងៃកើតហេតុ ជនរងគ្រោះ យកឆ្នាំងសាកថ្មទូរស័ព្ទ មកដោតជាមួយព្រីភ្លើង ដើម្បីសាកថ្ម ក្នុងបន្ទប់របស់ខ្លួន ដែលត្រូវបានទឹកភ្លៀងជន់លិច បណ្ដាលឲ្យឆ្លងចរន្តឆក់ស្លាប់តែម្ដង។
បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសាររៀបចំ ធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់