ព័ត៌មានជាតិ

Spurs ចង់បាន ១៥០លានផោនតែMan City ហ៊ានត្រឹមតែ ១២៧លានផោនសម្រាប់ Kane

 

បរទេស៖ The Goal នៅថ្ងៃនេះបានសរសេរថាក្លឹបមាន់ខ្នាយមាស Spurs ទោះបីជាកន្លងមកបានបង្ហាញថាខ្លួនគ្មានផែនការក្នុងការលក់កីឡាករខ្សែប្រយុទ្ធជួរមុខ Harry Kane ចេញក៏ពិតមែនប៉ុន្តែក្លឹបនឹងស្តាប់សំណើរទាំងឡាយណាដែលមានតម្លៃខ្លួនកីឡាករលើសឬប្រហាក់ប្រហែលនឹង១៥០លានផោន។

The Guardian ក៏បានចេញផ្សាយស្រដៀងគ្នាដែរថាមកដល់ពេលនេះក្លឹបមេឃខៀវ Man City នៅតែមិនទាន់បានដាច់ចិត្តដើរចេញពីការចរចាជាមួយនឹង Spurs ឡើយដើម្បីទិញយក Kaneហើយថែមទាំងបានត្រៀមកញ្ចប់លុយដល់ទៅ១២៧លានផោនផងដែរដើម្បីចរចាម្តងទៀត។

ខណៈដែលកីឡាករហាក់ដូចជាបានបង្ហាញបំណងចង់ផ្ទេរទៅលេងជាមួយនឹង Man City ខ្លាំងនោះប៉ុន្តែ Spurs នៅតែប្រកាន់ជំហដាច់ខាតជាមួយនឹងតម្លៃ១៥០លានផោនហើយក្រុមទាំងពីរក៏នឹងត្រូវប្រកួតប៉ះគ្នានៅចុងសប្តាហ៍នេះផងដែរ៕

មតិយោបល់