ភ្នំពេញៈ ព្រឹកនេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានធ្វើការស្ទួចអូសរថយន្តដែលចតនៅលើផ្លូវថ្មើរជើង តាមបណ្ដោយមហាវិថីព្រះនរោត្តមយកទៅរក្សាទុក នៅអធិការនគរបាលខណ្ឌដូនពេញចំនួន ១៥ថ្ងៃទុកជាការព្រមាន
ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោក សុខ ពេញវុធ អភិបាល នៃគណៈភិបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានធ្វើការអូស ស្ទួច រថយន្តចំនួន ២គ្រឿង ដែលចតនៅលើផ្លូវថ្មើរជើងតាមបណ្ដោយមហាវិថីព្រះនរោត្ដម យកទៅរក្សាទុក នៅអធិការខណ្ឌដូនពេញ រយៈពេល១៤ថ្ងៃ។
រដ្ឋបាលខណ្ឌដូនពេញ សូមធ្វើការអំពាវនាវយ៉ាងទទូច សូមឲ្យបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ ក៏ដូចជាក្រុមហ៊ុនឯកជន ដែលមានយានជំនិះគ្រប់ប្រភេទត្រូវតែបញ្ឈប់ការឈប់ចត លើផ្លូវថ្មើរជើង ជាពិសេសមហាវិថីព្រះនរោត្តមនេះ ក្នុងករណីនៅតែមិនអនុវត្តតាមការជូនដំណឹងរបស់រដ្ឋបាលខណ្ឌ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ នោះរដ្ឋបាលខណ្ឌ នឹងធ្វើការស្ទូច អូស យករថយន្តទាំងនោះយកទៅរក្សាទុកនៅសាលាខណ្ឌដូនពេញ ដោយទុករយៈពេល ១៤ថ្ងៃទើប ប្រគល់ជូនម្ចាស់រថយន្តវិញ ។
«ដូច្នេះ សូមបងប្អូនចូលរួមទាំងអស់គ្នា ដើម្បីសណ្តាប់ធ្នាប់ និង សោភ័ណភាពទីក្រុងរបស់យើង»៕




មតិយោបល់