ព័ត៌មានជាតិ

សមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យប្រុសស្រី ១២នាក់ នៅខណ្ឌសែនសុខ

ភ្នំពេញ: ដោយយោងតាមការស្រាវជ្រាវរបស់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅវេលាម៉ោង ១២និង០០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង បានដឹកនាំកម្លាំងបង្ក្រាបទីតាំងចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅផ្ទះជួល ផ្លូវលំ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងនោះបានឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់(ស្រី០៣នាក់) និងដកហូតសម្ភារ:មួយចំនួនមានដូចជា៖
-ក្រាមសសង្ស័យជាថ្នាំញៀនចំនួន ០៧កញ្ចប់
-ថ្នាំគ្រាប់ពណ៌ខៀវចំនួន ០២គ្រាប់
-ដបថ្នាំពណ៍ខ្មៅតូច០១
-ម៉ាស៊ីនចាក់ភ្លេង ០១គ្រឿង
-Laptop ០១គ្រឿង
-បាស់JBL ០១គ្រឿង
-អំពូលភ្លើងពណ៌ ០១គ្រឿង។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងសម្ថកិច្ចបាននាំខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសួរនាំបន្ត៕

មតិយោបល់