ព័ត៌មានជាតិ

ករណីហិង្សាយុវជន២នាក់ទាស់សំដីគ្នា ម្នាក់ដេកគុក ម្នាក់ទៀតចូលពេទ្យ

កណ្ដាល: កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២១និង៤៥នាទី មានករណីប្រើអំពើហិង្សាដោយចេតនាមួយកើតឡើង ចំណុចលើផ្លូវបេតុងមុខផ្ទះឈ្មោះ សេង ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។

ជនសង្ស័យឈ្មោះ ស្រី សែនវិជ័យ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តុគុយទាវ រស់នៅភូមិឃុំកើតហេតុ ។
ជនរងគ្រោះឈ្មោះ អេង យ៉ី ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ក្នុងបន្ទុកគ្រួសារ មានទីលំនៅភូមិបារាជ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (រងរបួសម្រាមដៃឆ្វេង) ។

វត្ថុតាងចាប់យក៖ គ្មាន

ដំណើររឿង៖ មុនពេលកើតហេតុខាងលើជនរងគ្រោះ និងជនសង្សយ័មានទំនាស់ពាក្យសំដីជាមួយគ្នា ក្រោយមកជនរងគ្រោះ បានជិះម៉ូតូដល់ចំណុចកើតហេតុ ក៏បានជួបជនសង្ស័យ ហើយត្រូវបានជនសង្ស័យយកដុំថ្មគប់ត្រូវម្រាមដៃឆ្វេង បណ្តាលឲ្យរបួសតែម្តង ។ ភ្លាមនោះជនសង្ស័យ បានគេចខ្លួន រីឯជនរងគ្រោះបានរាយការណ៍ មកប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ ។

ក្រោយស្រាវជ្រាវរកឃើញជនសង្ស័យ សមត្ថកិច្ចធ្វើការឃាត់ខ្លួន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់