ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន ករណីគ្រឿងញៀន

បន្ទាយមានជ័យៈ នៅវេលាម៉ោង ១២និង០០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុង ប្រកបដោយដោយឯកសណ្ឋានត្រឹមត្រូវ បានចុះល្បាតការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត។ ពេលល្បាតទៅដល់ចំណុចអាគារកាស៊ីណូផារ៉ាមិច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ក៏ប្រទះឃើញយុជនម្នាក់ឈរនៅកន្លែងងងឹតតែម្នាក់ឯង។
ដោយមានការសង្ស័យទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនហើយឆែកឆេររកឃើញគ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ចំនួន០១គ្រាប់ និងគ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន០ ៣កូនថង់តូច និងសំបកកូនថង់តូចៗសម្រាប់ច្រកគ្រឿងញៀនមួយចំនួន។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា ក្រោយពីរកឃើញវត្ថុគ្រឿងញៀន ហើយក៏ធ្វើការឃាត់ខ្លួនយកមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្ដង។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ក្រោយពីកម្លាំងជំនាញធ្វើការសាកសួរមក ទើបកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។

លោកឧត្ដមសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកបានចាត់ឲ្យជំនាញការិយាល័យបទល្មើសគ្រឿងញៀនធ្វើការសាកសួរចម្លើយ និងធ្វើតេស្តទឹកនោមទៅលើជនសង្ស័យឈ្មោះ លី សុខម៉េង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ដែលមានទីលំនៅមិនពិតប្រាកដ គឺមានភាពស៊ីសង្វាក់គ្នា បង្ហាញពីតម្រុយនៃបទល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យអាចត្រូវចោទប្រកាន់ពីបទ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ បច្ចុប្បន្ន កម្លាំងជំនាញបានកសាងសំណរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីហើយ៕

មតិយោបល់