ភ្នំពេញៈ គិតត្រឹមម៉ោង៣និង៥នាទីរសៀលថ្ងៃទី២៤ សីហានេះ ជនជាតិវៀតណាម៦នាក់ ត្រូវបានសមត្ថកិច្ចឡោមព័ទ្ធឃាត់ខ្លួន នៅក្នុងរោងសិប្បកម្មឈើមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានប្រាប់ថា ជនជាតិវៀតណាម៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមុននេះបន្តិច ហើយពេលនេះ កំពុងធ្វើការឆែកឆេរត្រួតពិនិត្យ ដើម្បីស្វែងរកឯកសារ ដែលជនជាតិវៀតណាមស្នាក់នៅ និងធ្វើការក្នុងប្រទេសកម្ពុជា។
បើតាមលោក អ៊ុក ហៃសីឡា ដែលជាអ្នកដឹកនាំប្រតិបត្តិការនេះ បានបញ្ជាក់ថា ក្រោយពីទទួលព័ត៌មានពីភ្នាក់ងារ និងបញ្ជាពីអគ្គនាយកនៃអគ្គនាយដ្ឋានអន្ដោប្រវេសន៍នាយឧត្តមសេនីយ៍ សុខ ផល ហើយនោះ ទីតាំងសិប្បកម្មឈើមួយកន្លែងទៀត នៅខណ្ឌចំការមនត្រូវបានត្រួតពិនិត្យ និងឆែកឆេររហូតឈានដល់ការឃាត់ខ្លួនជនជាតិវៀតណាម។ ការឃាត់ខ្លួននេះ បានធ្វើឡើងជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែតំបន់ខ្លះ ហាក់រាងចាល ដោយឡែកតំបន់ខ្លះទៀត ហាក់មិនទាន់រាងចាល៕
https://youtu.be/wXNF81LgvhA
មតិយោបល់