ព័ត៌មានជាតិ

បងប្អូនហ៊ីណូព្រលះគូថគ្នាលាន់ដូចរន្ទះ បុរសម្នាក់របួសធ្ងន់

ពោធិ៍សាត់ៈ ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​រន្ធត់​មួយបាន​កើត​ឡើង​រវាង​​រថយន្ត​ហ៊ីណូ ពណ៌សបុកគូថហ៊ីណូ ពណ៌បៃតង​​ពេញទំហឹងលាន់ដូចរន្ទះ បណ្តាល​ឲ្យមនុស្សម្នាក់របួស​ធ្ងន់ កាល​ពី​វេលាម៉ោង១២៖២០នាទី​យប់​រំលងអាធ្រាត្រ ឈានចូល​ថ្ងៃទី២២កក្កដា ស្ថិតនៅ​ចន្លោះគីឡូម៉ែត្រ ១៤៩-១៥០ ក្នុង​ភូមិឈើទាលខ្ពស់ ​ឃុំក្បាលត្រាច ស្រុក្រគរ ខេត្តពោធ៍សាត់។

​ប្រភព​ឲ្យដឹងថា មុនពេលកើតហេតុខាងលើ មានរថយន្តកុងតឺន័រម៉ាកហ៊ីណូ ១គ្រឿង ពណ៌សឆ្នូតខៀវ ពាក់ស្លាកលេខតាកែវ3A-1837 ធ្វើចរាចរពីទិសខាងលិទៅទិសខាងកើត ដឹកទំនិញ ដោយ​អ្នកបើកបរឈ្មោះ ជា សិលា អាយុ៣២ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ​ បចចុប្បន្ន នៅភូមិឡត៍ឥដ្ឋ ឃុំព្រែកព្រះស្តេច ក្រុបាត់ដំបង ខេត្តបាត់ដំបង លុះមកដល់ចំណុចកើតហេតុ​ ដោយសារ​តែចាំងភ្លើងហ្វា មើលមិនបានឆ្ងាយក៏​បុកគូថរថយន្តចតស្ងៀម ម៉ាកហ៊ីណូ ពណ៌បៃតង ពាក់ស្លាកលេខ​ស្វាយរៀង3A-0853 ដែលខូចចតលើចិញ្ចើមផ្លូវស្របទិសគ្នា ដោយ​អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បាន​រត់គេចខ្លួនបាត់ស្រមោល។ ក្នុងហេតុការណ៍​ខាងលើនេះ ​អ្នកបើកបររថយន្តឈ្មោះជា សិលា រងរបួសធ្ងន់បាក់ជើងខាងស្តាំ៕

មតិយោបល់