ព័ត៌មានអន្តរជាតិ

អាមេរិកផ្តល់ថវិកា៦០លានដុល្លារដល់រដ្ឋនិងទឹកដីដើម្បីប្រយុទ្ធប្រឆាំងមេរោគZika

អាមេរិកៈ មជ្ឈមណ្ឌលសហរដ្ឋអាមេរិកសំរាប់ការត្រួតពិនិត្យនិងបង្ការជំងឺ (CDC) បានឱ្យដឹងថាកាលពីថ្ងៃព្រហស្បតិ៍នេះថារដ្ឋាភិបាលសហព័ន្ធរបស់សហរដ្ឋអាមេរិកនឹងផ្តល់ថវិកាសរុបចំនួន ៦០លានដុល្លារដល់រដ្ឋ និងទឹកដីក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ Zika ។នេះបើយោងតាម​សារព័ត៌មាន​ស៊ីនហួចុះផ្សាយនៅថ្ងៃទី ២២ ខែកក្កដានេះ។

ការប្រកាសនេះបានធ្វើឡើងនៅពេលមន្ត្រីសុខាភិបាលនៅក្នុងរដ្ឋ Florida បាននិយាយថា​ពួកគេត្រូវធ្វើការ​ស៊ើបអង្កេតអំពីអ្វីដែលអាចចម្លងមេរោគ Zika ដំបូងពីមូសខាំនៅក្នុងទ្វីបសហរដ្ឋអាមេរិក។

មជ្ឈមណ្ឌល CDC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាថាវិកាថ្មីនេះមានគោល​បំណងដើម្បីជួយ​ការពារសុខភាពនៃសាធារណជនអាមេរិក ជាពិសេសស្ត្រីមានផ្ទៃពោះ ឧមត្ថម្ភការត្រួតពិនិត្យ​និងការស៊ើបអង្កេតពីជំងឺរាតត្បាត កែលម្អការគ្រប់គ្រងមូស និងការត្រួតពិនិត្យ និងពង្រឹង​សមត្ថភាពមន្ទីរពិសោធន៍។

វានឹងជួយផងដែរដល់ការចូលរួមក្នុងការចុះបញ្ជីស្ត្រីមានផ្ទៃពោះអាមេរិកផ្ទុកមេរោគZika ដើម្បីត្រួតពិនិត្យតាមដានរកមេរោគ Zika សម្រាប់ស្ត្រីមានផ្ទៃពោះ និងទារករបស់ពួកគេ ព្រមទាំងសកម្មភាពដែលទាក់ទងនឹង Zika នៅក្នុងរដ្ឋព្រំដែនសហរដ្ឋអាមេរិកនិងម៉ិកស៊ិក។

ទន្ទឹមនឹងនេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់អូបាម៉ាបានស្នើសុំថវិកា១.៩ពាន់លានដុល្លារ​ដើម្បីប្រយុទ្ធប្រឆាំងនឹង មេរោគ Zika ទេប៉ុន្តែថវិកានេះមិនទាន់ទទួលបាន​ការអនុម័តពីសភានៅ​ឡើយទេ៕

មតិយោបល់