ភ្នំពេញៈ យោងតាមផេកហ្វេប៊ុកអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យបានជ្រាបថា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូចាស់ទាំងអស់ នឹងត្រូវអស់សុពលភាពប្រើប្រាស់នៅត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំង២ភេទ ដែលកំពុងប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូចាស់ទាំងអស់ និងប្រជាពលរដ្ឋដែលគ្រប់អាយុ ១៥ឆ្នាំឡើង ដែលពុំទាន់មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី រួសរាន់ទៅបំពេញបែបបទស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី នៅតាមបណ្តាទីតាំងដូចខាងក្រោម៖
-ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬ
-អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬ
-ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដែលខ្លួនរស់នៅ ឬ
-ស្នាក់ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅផ្សារទំនើបអ៊ីអនម៉ល២សែនសុខ៕
មតិយោបល់