ព័ត៌មានជាតិ

គ្រាន់តែរឿងសំរាមសោះ!! ផ្ទុះហិង្សាឈ្លោះគ្នាផ្អើលពេញផ្លូវមុខហាងម៉ាស្សាយីហោវត្តភ្នំ នៅខណ្ឌដូនពេញ

ភ្នំពេញៈ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៩និង១០នាទីយប់ មានករណីផ្ទុះហិង្សាដោយសារសំរាម យកដុំថ្មគប់គ្នាទៅវិញទៅមក ត្រង់ចំណុចហាងម៉ាស្សាយីហោវត្តភ្នំ ស្ថិតតាមបណ្ដោយផ្លូវលេខ៩៤ សង្កាត់ស្រះចក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ប៊ុន ណាទី ភេទប្រុស អាយុ ២៩ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ១១E1 ផ្លូវលេខ៩៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនបង្កឈ្មោះ អុក ផល្លា ហៅអាវី អាយុប្រហែល ៣០ឆ្នាំ។

ដំណើររឿង៖ មុនពេលកើតហេតុ ឪពុកជនរងគ្រោះបានយកសំរាមពីក្នុងផ្ទះយកទៅដាក់ខាងក្រៅផ្ទះ នៅមុខផ្លូវជាប់ក្បែរនិងហាងម៉ាស្សាយីហោវត្តភ្នំ ស្រាប់តែពេលភ្លាមៗនោះដែល ក៏មានកូនប្រុសរបស់ថៅកែហាង ចេញមកឈ្លោះនឹងជេប្រមាថឪពុករបស់គាត់ ហើយគាត់ក៏បើកម៉ូតូកង់បីមកដល់កន្លែងកើតហេតុ ជនបង្កបានយកដុំថ្មយកទៅគប់លើរូបគាត់ បណ្តាលឲ្យបែកចញ្ចើមខាងស្តាំ ចេញឈាមស្រោចពេញមុខ រួចហើយក៏កើតជាការឈ្លោះប្រកែកគ្នាផ្អើលពេញផ្លូវតែម្តង។ បន្ទាប់មកសមត្ថកិច្ចខណ្ឌចុះដល់ទីធ្វើការហាមឃាត់ឲ្យឈប់ប្រើហិង្សា ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចក ដើម្បីឲ្យសមត្ថកិច្ចចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់