ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រាទៅមើលមង ធ្លាក់ចូលទឹកលូបណ្តាលឲ្យលង់ស្លាប់

កំពង់ធំៈ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង០០នាទី មានករណីមនុស្សលង់ទឹកស្លាប់ម្នាក់ ស្ថិតនៅចំណុចតំបន់កំពង់ពុទ្រាភូមិកំពង់ក្របី ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ។

ជនរងគ្រោះឈ្មោះ ប៉ាត ភីន ភេទប្រុស អាយុ ៥៩ឆ្នាំ

មូលហេតុ៖ ជនរងគ្រោះស្រវឹងស្រាទៅមើលមងធ្លាក់ចូលទឹកលូបណ្តាលឲ្យលង់ស្លាប់។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ​ ចុះធ្វើកោសល្យវិច័យ និងប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់