ព័ត៌មានជាតិ

សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន! អាយុទើបតែ១៨ឆ្នាំសោះ ផ្ទុកសារធាតុញៀនពេញខ្លួន

កំពង់ឆ្នាំង: កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបន្តធ្វើការស្រាវជ្រាវ ដែលចេញល្បាតពីថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០១៩ វេលាម៉ោង១៩ និង៣៥នាទី និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវក្រោយផ្ទះសំណាក់ផ្កាយព្រឹក ស្ថិតភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យឈ្មោះ រ័ត្ន ដារ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង (ផ្ទុកសារធាតុញៀន) ។

បច្ចុប្បន្នសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបញ្ជូនបន្តតាមនីតិវិធី៕

មតិយោបល់