ព័ត៌មានជាតិ

ជនជាតិខ្មែរឡាវ ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីជួញសារធាតុញៀន

ស្ទឹងត្រែង: នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១១ និង១០នាទី កម្លាំងសមត្ថកិច្ច ចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចក្បាលស្ពានសេកុង ស្ថិតក្នុងភូមិស្រែពោធ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់។

ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖
១/ ឈ្មោះ ថង់ ភីន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ(ឡាវ) មុខរបរកសិករ។
២/ ឈ្មោះ ឡៃ ស៊ូលីប ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។
ជនសង្ស័យខាងលើបានធ្វើតេស្តទឹកនោមត្រួតពិនិត្យរកសារធាតុញៀនគ្មាន។

វត្ថុតាងចាប់យករួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ០៣ថង់ធំ ទម្ងន់២៨៩៦.៤៦ក្រាម(ទម្ងន់សុទ្ធ)។
-ម៉ូតូចំនួន ១គ្រឿង។
-ទូរស័ព្ទ ១គ្រឿង។

ក្រោយឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ច រក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕

មតិយោបល់