កំពង់ឆ្នាំងៈ នៅលើផ្លូវជាតិលេខ៥ ចំណុចមុខធនាគារប្រាសាក់ ចន្លោះបង្គោលគីឡូម៉ែត្រ៨៨-៨៩ ស្ថិតក្នងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៧និង៤០នាទី រវាងរថយន្តពីរគ្រឿងនិងម៉ូតូពីរគ្រឿង ក្នុងដំណើរទិសខ្វែងគ្នា និងបញ្ច្រាស់គ្នា។
រថយន្តប្រភេទដឹកទំនិញមិនស្គាល់ម៉ាក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-4876 បើកបរដោយឈ្មោះ ប៊ុត សុខាវ ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅ ភូមិស្ទឹងជ័យ ឃុំកងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បើកបរពីទិស(ជើងទៅត្បូង) ។
ម៉ូតូម៉ាក ធូដេ គ្មានស្លាកលេខបើកបរដោយឈ្មោះ គៀត ទិត្យថារ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង បើកបរឆ្លងផ្លូវខ្វែងទិសពីទិសកើតទៅលិច។
រថយន្តម៉ាកលិចស៊ីស 330 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-4380 កំពុងឈប់ចតស្ងៀមខាងលិចផ្លូវ(បញ្ច្រាស់ទិស)បែrក្បាលទៅទិសខាងជើង ។ ម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1I-9466 កំពុងឈប់ចតស្ងៀម ខាងលិចផ្លូវពីក្រោយរថយន្តម៉ាក ឡិចស៊ីស។
មូលហេតុ៖ នៃគ្រោះថ្នាក់នេះបណ្តាលមកពី រថយន្តដឹកទំនិញ បើកបរពីទិសជើងទៅត្បូង ក្នុងល្បឿនលឿន ក៏បុកម៉ូតូម៉ាកធូដេបើកឆ្លងផ្លូវ ពីទិសកើតទៅលិច រួចរថយន្តដឹកទំនិញ ក៏ជ្រុលទៅបុករថយន្តម៉ាក ឡិចស៊ីស330 ដែលឈប់ចតស្ងៀមបញ្ច្រាស់ទិស)ខាងលិចផ្លូវបែរក្បាលទៅជើង ហើយបន្តជ្រុលល្បឿន ទៅបុកម៉ូតូម៉ាក(ហុងដាC125) ដែលកំពុងឈប់ចតនៅពីក្រោយរថយន្ត ម៉ាក(ឡិចស៊ីស) បន្ថែមទៀត បន្ទាប់មកបើករត់គេចពីកន្លែងកើតហេតុ តែត្រូវកំលាំងដេញតាមទាន់ឃាត់នៅចំណុចផ្លូវ
ខាងក្រោយ(ការ៉ាអូខេ98) ។
ករណីនេះបណ្ដាលឲ្យរបួសអ្នកបើកបរម៉ូតូម៉ាក(ធូដេ)០១នាក់ប្រុស របួស(ធ្ងន់) ខូចរថយន្ត០២
គ្រឿង និងម៉ូតូ ០២គ្រឿង សមត្ថកិច្ចបានធ្វើការវាស់វែង និងប្រមូលមធ្យោបាយទាំងអស់មករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ០៣នាក់ (ប្រុស)នៅអធិការដ្ឋាន កំពុងកសាងសំណុំរឿង តាមនីតិវិធី៕
មតិយោបល់