ព័ត៌មានជាតិ

ករណីឃាតកម្ម សង្ស័យប្រពន្ធ វាយសម្លាប់ប្ដី ព្រោះរឿងឈ្លោះប្រកែកគ្នា

ស្វាយរៀងៈ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០១៧ ចន្លោះម៉ោង ០៤ ទៅម៉ោង ០៥ ល្ងាច មានករណីឃាតកម្មមួយ នៅចំណុចភូមិមហាសួន ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ជនសង្ស័យបង្ក ឈ្មោះ នួន នៅ ភេទស្រីអាយុ ៥០ ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ នៅភូមិមហាសួន ឃុំ ស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានឈ្លោះប្រកែកគ្នា ជាមួយជនរងគ្រោះ (ប្ដី) ឈ្មោះ ប៉ែន ឡា អាយុ ៥០ ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅជាមួយគ្នា រហូតដល់មានការវាយតប់គ្នា បណ្តាលឲ្យស្លាប់។

តាមសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុជនរងគ្រោះ ផឹកស្រាស្រវឹងរាល់ថ្ងៃ ពេលមកដល់ផ្ទះរករឿងប្រពន្ធជេរដៀមដាម និងប្រច័ណ្ឌដេញវាយប្រពន្ធ ។ ពេលនោះជនសង្ស័យ បានយកដំបងឫស្សីវាយទៅលើជនរងគ្រោះ ចំកញ្ចឹងក បណ្ដាលឲ្យស្លាប់តែម្ដង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅ បញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចងក្រងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់