តាកែវៈ កាលពីវេលាម៉ោង ៩នឹង៣០នាទី យប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ មានគ្រូបង្រៀនម្នាក់នៅវិទ្យាល័យ សុខអានទន្លាប់ បានផឹកស្រាស្រវឹងហើយចូលមកមន្ទីរពេទ្យបង្អែក គិរីវង់ ថែមទាំងទះកំផ្លៀងគ្រូពេទ្យ និងប្រើពាក្យសំដីមិនសមរម្យ ហេតុការណ៍ស្ថិតក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
ជនសង្ស័យឈ្មោះ សំ វីន អាយុប្រហែល ៤០ឆ្នាំជាង មានមុខរបបរជាគ្រូបង្រៀន។
ដំណើររឿង៖ បើយោងតាមការបញ្ជាក់ពី បុគ្គលិកពេទ្យម្នាក់បានប្រាប់ឲ្យដឹងថា មានបុរសម្នាក់ស្រវឹងធ្លាក់ភ្នែកជោកជាំ បម្រុងជិះម៉ូតូចូលពេទ្យ ដើម្បីមកមើលបងប្អូនកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ប៉ុន្តែត្រូវបានសន្តិសុខប្រាប់ថា មិនអាចជិះម៉ូតូចូលបានទេ រំខានអ្នកជំងឺ គឺតម្រូវឲ្យផ្ញើម៉ូតូ តែមិនស្ដាប់ រួចជិះចូលមកដល់ក្នុងមន្ទីរពេទ្យ ហើយបន្ថែមពីនេះទៀត ក៏បានបន្តទៅរករឿងជេរត្មៀល នឹងបានទះកំផ្លៀងគ្រូពេទ្យប្រចាំការម្នាក់ ដែលខ្លួនកំពុងធ្វើការ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។
សូមបញ្ជាក់៖ ចំពោះករណីនេះខាងគ្រូពេទ្យ នឹងជនរងគ្រោះ មិនទាន់បានដាក់ពាក្យបណ្ដឹងនៅឡើយទេ
ករណីខាងលើនេះ សារព័ត៌មាន Post News មិនអាចមានលេខទំនាក់ទំនងទៅលោក ប្រធានមន្ទីរពេទ្យបង្អែកគិរីវង់បានទេថា តើរឿងរាវនោះពិតឫមួយយ៉ាងណា?៕
មតិយោបល់