ភ្នំពេញៈ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ៩លើក (យប់ ២លើក) បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ ( ស្រី ២នាក់ ) រងរបួសធ្ងន់ ៥នាក់ (ប្រុស ) និងរបួសស្រាល ៩នាក់ ( ស្រី៥នាក់ ) ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៣គ្រឿង រួមមាន ម៉ូតូចំនួន ៦គ្រឿង រថយន្តធុនតូច ចំនួន ៦គ្រឿង រថយន្តធុនធំ ចំនួន ១គ្រឿង ។ ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៥លើក ( ស្លាប់៣នាក់ ) ,ប្រជែង ៣លើក (ស្លាប់ ២នាក់ ) , មិនប្រកាន់ស្តាំ ១លើក ។
ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៦នាក់ ( ថ្ងៃ ) ។ គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៧លើក ផ្លូវខេត្ត-ក្រុង ចំនួន ១លើក និងផ្លូវលំ ចំនួន ១លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៤លើក រថយន្តធុនតូច ៤លើក និងរថយន្តធុនធំ ១លើក ។ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ភ្នំពេញ ១លើក ស្លាប់ ១នាក់, ខេត្តសៀមរាប ២លើក ស្លាប់១នាក់(ស្រី)របួស៩នាក់ (ស្រី៥នាក់) , ព្រះសីហនុ ១លើក ស្លាប់ ១នាក់ របួស ២នាក់ , កណ្តាល ១លើក ស្លាប់ ១នាក់ និង ខេត្តស្វាយរៀង ១លើក ស្លាប់ ១នាក់(ស្រី) ។
ប្រភពព័ត៌មានពីនាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣.០៩២គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១.៥២២គ្រឿង និងពិន័យសរុប ១.៥៧០គ្រឿង ៕
មតិយោបល់