ព័ត៌មានជាតិ

ខែភ្ជុំបិណ្ឌពេលទៅវត្តទៅវ៉ា សូមពុកម៉ែបងប្អូនប្រុងប្រយ័ត្ន! សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់កាបូបលុយ

ភ្នំពេញ: នៅវេលាម៉ោង០៥ និង៣០នាទីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០១៩ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពី បទលួចមានស្ថានទម្ងន់ទោស (ដើរឆក់កាបូបស្ពាយ) ត្រង់ចំណុចក្នុងផ្សារសូរិយាម៉ល ផ្លូវលេខ ១៥៤ កែងផ្លូវលេខ៥១ ភូមិ ទី១១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

ជនសង្ស័យឈ្មោះ លឹម វឍ្ឍនា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។

វត្ថុតាងចាប់យកបាន៖ កាបូបស្ពាយ ពណ៌ស្លែមួយ ដែលមានលុយចំនួន ៦០០,០០០រៀល (ជារបស់ជនរងគ្រោះ)

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច ធ្វើការសួរចម្លើយរកបក្ខពួក រួមទាំងសកម្មភាព ដែលបានប្រព្រឹត្តកន្លងមក ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕

មតិយោបល់