ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

កណ្ដាល: កម្លាំងអាវុធហត្ថស្រុកមុខកំពូល និងស្រុកខ្សាច់កណ្ដាល ដឹកនាំដោយលោក វរសេនីយ៍ទោ ពក សាង នាយរងសេនាធិការ កងរាជអាវុធហត្ថខេត្តកណ្តាល បានចុះបង្ក្រាបករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀននិងឃាត់ខ្លួនសង្ស័យចំនួន៣នាក់។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង១១និង១៥នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យមានចំនួនបីនាក់ទី១ឈ្មោះ រ័ត្ន គ្រុយ ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ទី២ឈ្មោះ ម៉ន ភារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល និងទី៣ឈ្មោះ រឿន ផាន់ណូ ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
វត្ថុតាងចាប់យករួមមាន ថ្នាំញៀន(ម៉ាទឹកកក)១៣កញ្ចប់(តូច១២ មធ្យម១) ដាវច្នៃ១ដើម ទូរសព្ទ៤គ្រឿង ម៉ូតូ១គ្រឿង ព្រមទាំងសម្ភារ:វេចខ្ចប់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួននៅអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង៕

មតិយោបល់