ផ្ទះ ព័ត៌មានជាតិ គ្រោះថ្នាក់ចរ...

គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកជាមួយរថយន្ត បណ្ដាលឲ្យបុរសម្នាក់ស្លាប់

0

កណ្ដាល: នៅវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ចំណុចគីឡូម៉ែត្រលេខ៤៧-៤៨ ភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សភាពនៃរឿងហេតុ៖ មុនពេលកើតហេតុមានម៉ូតូម៉ាក SUZUKI SMASH 110 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1N-5039 បើកបរដោយឈ្មោះ ឯក ចាន់ថា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឬស្សី ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ (ស្លាប់) នៅនឹងកន្លែងកើតហេតុ បានបើកបរមានទិសដៅពីអ្នកលឿងទៅភ្នំពេញ ពេលមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយ
រថយន្តម៉ាក TOYOTA PRIUS ពណ៌ក្រហម ប្រភេទទេសចរណ៍ គ្មានស្លាកលេខ (California8CGT493 ) បើកបរដោយជនមិនស្គាស់អត្តសញ្ញាណបានគេចខ្លួនមុន សមត្ថកិច្ចមកដល់ហើយមានទិសដៅផ្ទុយគ្នាពីភ្នំពេញទៅអ្នកលឿង។

ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ។

សន្និដ្ឋាន៖ ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្នបើករំលោភចូលមក ចំណែកផ្លូវនៃយានយន្តដែលបើកមកពីទិសដៅផ្ទុយ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.