ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីធ្វើសកម្មភាពលួចទូរសព្ទ័ដៃចំនួន៣គ្រឿង…

បាត់ដំបង:កាលពីយប់ថ្ងៃទី០៩ខែសីហាឆ្នាំ​២​០​២៣​វេលាម៉ោង​០២និង០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១០ខែ​សី​ហា​ ឆ្នាំ២០២៣ នៅចំណុចក្រុមទី​០៧ ស្ថិតក្នុងភូមិអូរត្រែង ឃុំផ្លូវមាសស្រុ​ក​រតនមណ្ឌល ខេត្តបាត់ដំបង​ មានករ​ណីលួចយកទូរស័ព្ទ០១លើកក្នុងលំ​នៅដ្ឋានរបស់ជនរងគ្រោះឈ្មោះ រិទ្ធ ខេន ភេទស្រី អាយុ​៣៣ឆ្នាំ​ រស់នៅភូមិអូរត្រែង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលករណី​នេះបង្កដោយជនសង័្សយមិន​ស្គាល់អត្តសញ្ញាណបានធ្វេីសកម្ម​ភាពចូល​លួចយកទូរស័ព្ទដៃរបស់ជនរងគ្រោះក្នុងនោះគឺទូរស័ព្ទដៃចំនួន០​៣​គ្រឿង។

បន្ទាប់ពីដឹងថាបាត់ជនរងគ្រោះបាន​ ដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចន​គរបាលស្រុក​ ហេីយដោយអនុត្តតា​ម​យោបល់ដឹកនាំរបស់លោកឧត្ត​ម​សេនីយ៍ទោ​ សាត​ គឹមសាន​ស្ន​ង​ការ​នៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ ក៏ដូចលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារ​នគរបាល​ព្រហ្មទ័ណ្ឌ​ លោកវរសេនី​យ៍ឯក​ សន​ និល​ អធិការនគរ​បា​លស្រុករតនណ្ឌលបានដឹកនាំកម្លាំងជំ​នាញផ្នែកព្រហ្មទណ្ឌ​រួមជាមួយកម្លាំប៉ុស្តិ៍នគរបាលរដ្ឋបាលផ្លូវ​មាស បានធ្វេីការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនជនស​ង្ស័យឈ្មោះយ៉េន ម៉ានល់ ភេទប្រុ​ស អាយុ២៣ឆ្នាំ មានទីលំនៅភូមិអូរត្រែង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់​ដំបងនាថ្ងៃទី១១ខែសីហា ឆ្នាំ២០២៣វេលាម៉ោង​០៩​និង១០នាទី​។
-វត្ថុតាងដកហូតបានគឺ៖
-ទូរស័ព្ទម៉ាក អូប៉ូ oppo ពណ៌ទឹកប៉ិច ចំនួន០១គ្រឿង
-ទូរស័ព្ទម៉ាកសាមស៊ុង Samsungពណ៌ខៀវ ចំនួ​ន​០១គ្រឿង
-ទូរស័ព្ទម៉ាក សាមស៊ុង Samsungពណ៌ត្រាវ ចំនួន​០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួនកសាងសំ​ណុំរឿងបញ្ជូនមកផែនជំនាញអនុវត្តបន្តតាមនីតិវិធី​ ច្បាប់​រីឯទូរស័ព្ទបានប្រល់ជូនម្ចាស់វិញហេីយ៕

មតិយោបល់